Oxford DictionaryHang MeasKhmer poemcambodianvoicescambodiawindowKhmermidi
Trip PlannerTravel GuidesCultureFood & DrinkAttractionsCambodian news

                                                                                     

  • កំសីតាមឃ្លានកំហានតាមចង់​​​​​​​​​​​​                                                                  Koun Laor=Good Child
  • ឆ្នាំថ្មីខ្មែរ                                                                                                Tears of Khmer compatriots
  • Ruk Kloach, Roch Jhao                                                                               Cambodian Labour Lives
  • Kom Trab Kong Kongkaeb                                                                           Cambodian Children
  • Bon Paccay Bourn(Four Requisites)                                                               Khmer Kyom 1
  • អាយ៉ៃគឺអ្វី?                                                                                                 Khmer Kyom 2
  •                                                                                              

    4198.gif

    ភ្លេងខ្មែរបុរាណ

    Khmer Traditional Musics

    Robam Trot 1 | tangyu Music 2 | Reyum Music 3 | Bangkong Bangkas Peypok Music 4 | Bangkong Ka Ek(Phlom Slek) Music 5 | Beh Krovang Music 6 | Chao Pream(wedding) Music 7 | Phat Cheary(wedding) Music 8 | Pok Peut(wedding) Music 9 | Robam Tunsong Music 10 | Thngai Trong Krolouch Music 11 | Surin Knong Phnom Music 12 | Sro Nos Rey Yum Bombe Music 13 | Chaiyam Music 14 | Robam Konte Re Music 15 |

    សូមចុចដើម្បីទស្សនាវីឌីអូ
     

    ដំណើរ​ដើមទង​និង​ការប្រតិបត្តិ​តាម​បែប​ព្រះពុទ្ធ​សាសនា​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ

    ដោយ សំ បូរិន្ទ
    2008-09-18

    ចាប់ផ្តើម​នៅ​ថ្ងៃ​១​រោជ ខែ​ភទ្របទ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​កន្លង​ទៅ​នេះ ប្រជាពុទ្ធបរិស័ទ​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ជា​ប្រពៃណី​ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​១៥​រោជ ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ដដែល​នេះ។

    AFP Photo

    ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​វត្ត​ក្នុង​អំឡុងពេល​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១៥ កញ្ញា ២០០៨។

    លោក សំ បូរិន្ទ បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ពហុសូត្រ​ព្រះពុទ្ធសាសនា​មួយ​រូប​ដែល​ជា​អតីត​សមណនិស្សិត​ថ្នាក់​ទស្សនវិជ្ជា​ពុទ្ធសាសនា នៃ​មហាវិទ្យាល័យ នេឡន្ទា ក្រុង​រាជគ្រឹះ ប្រទេស​ឥណ្ឌា នា​ចន្លោះ​ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៥៩ ជុំវិញ​ដំណើរ​ដើមទង និង​ការប្រតិបត្តិ​តាម​បែប​ព្រះពុទ្ធ​សាសនា​នៃ​ពិធី​ប្រពៃណី​នេះ​មាន​សេចក្តី​ដូច​ត​ទៅ៖

    • ស្ដាប់​សំឡេង ភាគ១

    លោក មាស ចន អតីត​សាស្រ្តាចារ្យ​នៃ​ពុទ្ធិក​មហាវិទ្យាល័យ ព្រះសីហនុរាជ នា​ទសវត្សរ៍​ឆ្នាំ​១៩៦០ មាន​ប្រសាសន៍​ថា គេ​ពុំ​អាច​មើល​ឃើញ​ទេវតា​ឬ​ប្រេត​នឹង​ភ្នែក​ឬ​ចក្ខុវិញ្ញាណ​នោះ​ឡើយ  ប៉ុន្តែ​គេ​អាច​មើល​ឃើញ​តាម​ផ្លូវ​ចិត្ត​តែ​ប៉ុណ្ណោះ។

    សូម​អញ្ជើញ​ស្តាប់​សេចក្តី​ពន្យល់​របស់​លោក​តប​នឹង​សំណួរ​ផ្សេងៗ​របស់​លោក សំ បូរិន្ទ ជុំវិញ​សំណួរ​ថា តើ​ប្រេត​នោះ​ពិត​ជា​មាន​មែន​ឬ​ទេ?

    • ស្ដាប់​សំឡេង ភាគ​២

    លោក មាស ចន អតីត​សាស្រ្តាចារ្យ​នៃ​ពុទ្ធិក​មហាវិទ្យាល័យ ព្រះសីហនុរាជ បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​សិក្សា​នៅ​មហាវិទ្យាល័យ នេឡន្ទា ក្រុង​រាជគ្រឹះ ប្រទេស​ឥណ្ឌា កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ លោក​បាន​ជួប​ពួក​មនុស្ស​ដែល​ជា​ពូជកិន្នរ​នៅ​ជើង​ភ្នំ​ហិមពាន្ត ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​អំពី​ទីតាំង​នៃ​ឋាន​សួគ៌ ឈ្មោះ​ចាតុម្ហារាជកា ដែល​ជា​ឋាន​សួគ៌​ទាប​ជាង​គេ​ក្នុង​ចំណោម​ឋាន​សួគ៌​៦​ជាន់​ដែល​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​នោះ​ឡើយ។

    សូម​អញ្ជើញ​ស្តាប់​ចម្លើយ​របស់​លោក​តប​នឹង​សំណួរ​ផ្សេងៗ​របស់​លោក សំ បូរិន្ទ ជុំវិញ​បញ្ហា​ប្រេត​ទួញ​យំ​នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ជុំវិញ​បញ្ហា​ឋាន​សួគ៌​៦​ជាន់​នៅ​លើ​ភ្នំ​ហិមពាន្ត ឬ​ភ្នំ​ព្រះ​សុមេរុ មាន​សេចក្តី​ដូច​ត​ទៅ៖

    • ស្ដាប់​សំឡេង ភាគ​៣

    លោក មាស ចន ដែល​ជា​អតីត​សមណនិស្សិត​ថ្នាក់​ទស្សនវិជ្ជា​ពុទ្ធ​សាសនា​នៃ​មហា​វិទ្យាល័យ​នេឡន្ទា ក្រុង​រាជគ្រឹះ ប្រទេស​ឥណ្ឌា​ផង​នោះ មាន​ប្រសាសន៍​ថា រួម​ជាមួយ​នឹង​ការកសាង​សំណង់​នានា​តាម​ជំនឿ​ពុទ្ធ​សាសនា សំណង់​គឺ​វប្បធម៌​ជាតិ ក៏​គួរ​គប្បី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផងដែរ។

    សូម​អញ្ជើញ​ស្តាប់​សេចក្តី​ពន្យល់​របស់​លោក​ទៅ​នឹង​សំណួរ​ផ្សេងៗ​របស់​លោក សំ បូរិន្ទ ទាក់ទង​នឹង​រឿង​ឋាន​កណ្តាល ព្រមទាំង​អនុសាសន៍​របស់​លោក​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ប្រពៃណី​ជាតិ ទាក់ទង​នឹង​វិស័យ​កសាង​ពុទ្ធ​សាសនា​និង​សង្គម​ខ្មែរ ដូច​មាន​សេចក្តី​ដូច​ត​ទៅ​នេះ៖

             ស្ដាប់​សំឡេង ភាគ៤

    ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

    ដោយ សាន សុវិទ្យ
    2008-09-29

    ទីភ្នាក់ងារ​ព័ត៌មាន​អាល្លឺម៉ង់ ឌី.ភី.អេ. រាយការណ៍​ថា នៅ​ថ្ងៃ​ច័ន្ទ​នេះ ខ្មែរ​ទូទាំង​កម្ពុជា​នឹង​នាំ​គ្នា​ទៅ​វត្ត​ដើម្បី​ចូលរួម​ពិធី​បុណ្យ​សំខាន់​ខាង​សាសនា​មួយ គឺ​ភ្ជុំ​បិណ្ឌ ឬ​បុណ្យ​រំឭក​វិញ្ញាណ​ក្ខន្ធ ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​ពេញ​ទៅ​ដោយ​ខ្មោច។

     AFP Photo

    ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​វត្ត​ក្នុង​អំឡុងពេល​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១៥ កញ្ញា ២០០៨។

    កម្ពុជា​ជន​ជឿ​ថា បើ​គេ​មិន​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ​មនុស្ស​ស្លាប់​ក្នុង​ពិធី​បុណ្យ​រយៈពេល​១៥​ថ្ងៃ មក​ទល់​នឹង​ថ្ងៃ​២៩​កញ្ញា​នេះ​ទេ​នោះ ខ្មោច​ដែល​ស្រេក​ឃ្លាន​ក៏​នឹង​ងើប​ចេញ​មក​ធ្វើ​ទុក្ខ។

    ឌី.ភី.អេ. ថា កម្ពុជា​ដែល​បាន​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​បង្ហូរ​ឈាម​ជាង ៣០​ឆ្នាំ រួមទាំង​មនុស្ស​ប្រមាណ​ជា ២​លាន​នាក់ ដែល​បាន​ស្លាប់​ក្រោម​របប​ខ្មែរ​ក្រហម​ទៀត​នោះ ប្រាកដ​ជា​មាន​ខ្មោច​បិសាច​ច្រើន​មែន។

    ខ្មោច​ទាំង​នេះ បាន​ត្រូវ​ដាស់​ឲ្យ​ក្រោក​ឡើង​ម្តង​ទៀត ពេល​ដែល​ការកាត់​ក្តី​ដែល​កំពុង​តែ​រៀបចំ​ធ្វើ​ដោយ​អង្គការ​សហប្រជាជាតិ​និង​រដ្ឋាភិបាល​កម្ពុជា បាន​ខិត​ចូល​មក​កាន់​តែ​ជិត​ដល់​ក្នុង​មិន​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

    ឌី.ភី.អេ. សរសេរ​ថា រូបថត​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ៥​នាក់ ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​ឃុំ​ខ្លួន​រង់ចាំ​តុលាការ​កាត់​ក្តី បាន​ត្រូវ​បោះពុម្ព​លើ​ទំព័រ​ទី​មួយ​របស់​កាសែត​នានា​ស្ទើរ​រៀង​រាល់​ថ្ងៃ។

    ថ្វី​បើ​ជន​ជាតិ​កម្ពុជា​ភាគ​ច្រើន កើត​ក្រោយ​សម័យ​ខ្មែរ​ក្រហម​ប៉ុល​ពត ហើយ​សៀវភៅ​រៀន​ប្រវត្តិសាស្ត្រ​ក៏​ពុំ​មាន​ចែង​អំពី​ការបង្ហូរ​ឈាម​ក្នុង​អំឡុង​ចន្លោះ​ឆ្នាំ​១៩៧៥​-១៩៧៩ ក្នុង​ស្មារតី​ផ្សះផ្សា​ជាតិ ដែល​ចេញ​បញ្ជា​ដោយ​រដ្ឋាភិបាល​ក្តី ខ្មែរ​គ្រប់​រូប​សុទ្ធ​តែ​នាំ​គ្នា​រំឭក​វិញ្ញាណ​ក្ខន្ធ​សមាជិក​គ្រួសារ​មិន​តិច ក៏​ច្រើន​នាក់​ដែរ៕






















ដាវលូតអក្សខ្មែរ

unicode-130.gif

Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand

អក្សសាស្រ្តខ្មែរ

tparam name="quality" value="high">

4198.gif
Milford Sound in New Zealand
បទនមស្សការ

4198.gif

tparam name="quality" value="high">

ធម្មទេសនាកូនមាកឪពុក

tparam name="quality" value="high">

បទស្មូត

Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand Milford Sound in New Zealand
ចំរៀងសម័យថ្មី

tparam name="quality" value="high">

see all videos

  • login
  • register
November 2009
M T W T F S S
« Oct    
 1
2345678
9101112131415
16171819202122
23242526272829
30  
  • October 2008
  • January 2008
  • Most Popular Posts
    • ប្រពៃណី: 6
    • Links: 5
    • ប្រវត្តិស...: 3
    • វិស័យការស...: 2
    • វិប្បធម៌ខ...: 1