ភ្ជុំ​បិណ្ឌ​នៅ​ស្រុក​ខ្សាច់​កណ្ដាល​បញ្ចប់​ដោយ​ការប្រណាំង​ក្របី

2008-09-29

នា​ឱកាស​បុណ្យ​ភ្ជុំ​នេះ មនុស្ស​រាប់​ពាន់​នាក់ បាន​ទៅ​ជួបជុំ​គ្នា​នៅ​ភូមិ​មួយ​នា​ឦសាន​ក្រុង​ភ្នំពេញ​ដើម្បី​ទស្សនា​ការ​ប្រណាំង​ក្របី​ប្រចាំ​ឆ្នាំ។

AFP/Tang Chhin Sothy

ពលរដ្ឋ​នៅ​ឃុំ​វិហារ​សួគ៌ ខេត្ត​កណ្ដាល នាំ​គ្នា​ប្រណាំង​ក្របី​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ នា​ថ្ងៃ​ទី​២៩ កញ្ញា ២០០៨។

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​បង្ហើយ​នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​ឯ​ភូមិ​វិហារសួគ៌ ក្នុង​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ស្ថិត​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ ខាង​ជើង​ឆៀង​ខាង​កើត ក្រុង​ភ្នំពេញ។

មនុស្ស ៣៥​នាក់ បាន​ចូលរួម​ការប្រណាំង​ក្របី​នេះ។ លោក សាន សែម ដែល​ជា​ អាជ្ញា​កណ្តាល​ម្នាក់ ក្នុង​ចំណោម​អាជ្ញា​កណ្តាល ៣​នាក់ ក្នុង​ការប្រកួត​នេះ បាន​ឲ្យ​ដឹង​ថា ពិធី​នេះ​គឺ​ដើម្បី​បន់ស្រន់​អ្នក​តា​ចាស់​ស្រុក ប្រចាំ​វត្ត សូម​ឲ្យ​ជួយ​ថែ​រក្សា​មនុស្ស​អ្នក​ភូមិ​និង​សត្វ​ពាហណៈ ឲ្យ​ជួប​តែ​សេចក្តី​សុខ​សប្បាយ៕